List News
ខ្សែប្រយុទ្ធ Neymar ទៅជួបជុំគ្នាជាលើកចុងក្រោយជាមួយមិត្តរួមក្រុម Al Hilal
ខ្សែប្រយុទ្ធ Neymar បានធ្វើដំណើរទៅកាន់ក្លិប Al Hilal ដើម្បីធ្វើពិធីលាគ្នាជាលើកចុងក្រោយ បន្ទាប់ពីរូបគេនឹងចាកចេញពីក្លិបលីគកំពូលអារ៉ាប៊ីសាអូឌីតមួយនេះ។ Neymar បានឈានដល់ការចែកផ្លូវពីក្លិប Al Hilal ដោយមានកិច្ចព្រមព្រៀងទៅវិញទៅមកបន្ទាប់ពីកីឡាករវ័យ ៣២ឆ្នាំ មិនសូវបានបង្ហាញខ្លួន ដោយសារបញ្ហារបួសញឹកញ៉ាប់ពេក។ នៅក្នុងពេលវេលាដែល Neymar នឹងចាកចេញពីក្លិបនោះ រូបគេក៏បានធ្វើដំណើរទៅជួបជុំជាមួយមិត្តរួមក្រុមរបស់គេ ដើម្បីសំណេះសំណាលគ្នាជាលើកចុងក្រោយ ក៏ដូចជាថ្លែងអំណរគុណដល់សមាជិកទាំងអស់ ចំពោះការសហការគ្នាកន្លងមក។
10 months ago
ក្លឹប Man UTD ជិតបញ្ចប់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារ Patrick Dorgu ពី Lecce
ប្រភពពីសារព័ត៌មាន BBC នៅអង់គ្លេសបានអោយដឹងថាក្លិប Man UTD ជិតបញ្ចប់ដោយជោគជ័យនូវកិច្ចសន្យាទិញយកខ្សែការពារឆ្វេង Patrick Dorgu របស់ក្លិបអ៊ីតាលី Lecce។ Man UTD បានដាក់ការចរចានាំយកកីឡាករអន្តរជាតិដាណឺម៉ាករូបនេះ តាំងពីសប្តាហ៍មុន ប៉ុន្តែបានបរាជ័យ។ យ៉ាងណា ក្លិបបិសាចក្រហម នៅតែបន្តការចរចា ជាមួយ Patrick Dorgu សាជាថ្មី ហើយជឿថា ការចរចាចុងក្រោយកំពុងទទួលបានផ្លែផ្កាល្អ ដោយត្រូវការពេលវេលាបន្តិច មុនពេល រូបគេនឹងធ្វើដំណើរមកកាន់ទីក្រុង Manchester ដើម្បីពិនិត្យសុខភាព។
10 months ago
គ្រូជម្រើសជាតិអេស្ប៉ាញបន្តកិច្ចសន្យាថ្មី ដល់ឆ្នាំ២០២៨
សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បានប្រកាសថា គ្រូបង្វឹក Luis de la Fuente បានចុះហត្ថលេខាលើការបន្តកិច្ចសន្យាដែលនឹងរក្សារូបលោកក្នុងតួនាទីដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ រហូតដល់ ឆ្នាំ២០២៨។ កិច្ចសន្យាថ្មីនេះមានន័យថា លោក Luis de la Fuente នឹងនៅជាមួយក្រុមរហូតដល់ព្រឹត្តិការណ៍ UEFA Euro 2028។
10 months ago
អតីតខ្សែបម្រើជម្រើសជាតិបែលហ្ស៊ីក Radja Nainggolan ត្រូវចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន
អតីតកីឡាករជម្រើសជាតិបែលហ្ស៊ិក និងជាសមាជិកក្លិប Lokeren-Temse នាពេលបច្ចុប្បន្ន ខ្សែបម្រើ Radja Nainggolan ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការជួញដូរគ្រឿងញៀនជាតិកូកាអ៊ីនពីអាមេរិកខាងត្បូងទៅកាន់អឺរ៉ុប។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុង Brussels បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា សារធាតុកូកាអ៊ីនត្រូវបានជួញដូរតាមរយៈកំពង់ផែទីក្រុង Antwerp ។ តាមការអនុវត្តរបស់អាជ្ញាធរបែលហ្ស៊ិក មិនបានបញ្ចេញឈ្មោះ Nainggolan ទេ ដោយគ្រាន់តែប្រាប់ឈ្មោះនិងអាជីពរបស់គេប៉ុណ្ណោះ។ ទោះយ៉ាងណា ការចាប់ខ្លួននេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
10 months ago
អាជ្ញាកណ្តាលមួយរូបរងការគំរាមកំហែងក្រោយកាត់ក្តីការប្រកួតរវាង Arsenal និង Wolverhampton
គណៈកម្មាធិការមន្ត្រីអាជ្ញាកណ្តាលបាល់ទាត់អង់គ្លេស PGMOL បានអោយដឹងថា មន្ត្រីប៉ូលីសកំពុងស៊ើបអង្កេត ទៅលើការគំរាមកំហែងនិងការរំលោភបំពានទៅលើអាជ្ញាកណ្តាល លោក Michael Oliver បន្ទាប់ពីរូបលោកបានកាត់ក្តីការប្រកួត Arsenal ទល់នឹង Wolverhampton ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
10 months ago
ក្លឹប ព្រះខ័នរាជ បន្ថយគម្លាតត្រឹម ១ពិន្ទុ ក្រោយបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន
ទីបំផុតក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោនបានហើយ និងបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងនេះ ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។ សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានខេត្តស្វាយរៀង ដែលមានអ្នកទស្សនាផ្ទាល់ជិត ៤ពាន់នាក់ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករ ញាណ សុស៊ីដាន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ត្រឹមរយៈពេល ៥នាទី ។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង បានបង្កើតឱកាសជាបន្ដបន្ទាប់ទៀត តែធ្វើមិនបានសម្រេច ស្របពេលភ្នំពេញក្រោន ក៏បានព្យាយាមវាយបក រហូតរកបានគ្រាប់តាមស្មើ ១-១ នៅនាទី៣៦ ដោយកីឡាករ Jelle Joost Goselink ។
10 months ago
ក្លឹប គិរីវង់ បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះក្នុងលីគ ក្រោយលត់ក្រសួងមហាផ្ទៃ ៤-១
ទីបំផុតក្រុមគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ហើយ ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៤-១ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទឹកដីរបស់ខ្លួន ។ជំនួបសប្ដាហ៍ទី១៩ នៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខក្រសួងមហាផ្ទៃ ៣គ្រាប់មុន នៅវគ្គទី១ ដែល ២គ្រាប់រកបានដោយកីឡាករ ឃាន់ សុប៉ិន ខ្ចីជើងមកពីក្លិបបឹងកេត នៅនាទីទី៧ និងនាទី៣៨ គ្រាដែល ១គ្រាប់ទៀត ដោយកបានដោយកីឡាករ អារីហ្វីន ម៉ូហាំម៉ាត់ នៅនាទី៤៥+២ ។
10 months ago
កីឡាករ Alphonso Davies នឹង​ទទួល​បាន​២០​លាន​អឺរ៉ូ​ពី Bayern សម្រាប់​កុង​ត្រា​ថ្មី​
Alphonso Davies ​នឹង​ផុត​កុង​ត្រា​ជាមួយ Bayern Munich នៅ​ឆ្នាំ​២០២៥​នេះ​ ខណៈ​ដែល Real Madrid កំពុង​តាម​អន្ទង​ចិត្ត​​រូប​គេ​ជា​ខ្លាំង ហើយ​ពេល​នេះ​រូប​​ខ្សែការពារ​​ម្នាក់​នេះ​នឹង​ទទួល​បាន​២០​លាន​អឺរ៉ូ​ពី Bayern សម្រាប់​កុង​ត្រា​បន្ថែម​រហូត​ដល់​ឆ្នាំ​២០៣០​។ ​
10 months ago
ក្លឹប Real Madrid ជាក្លិបបាល់ទាត់ដំបូងគេចុះបញ្ជីប្រាក់ចំណូលមួយពាន់លានអឺរ៉ូ ក្នុងមួយរដូវកាល
Real Madrid បានក្លាយជាក្លិបបាល់ទាត់ដំបូងគេដែលបានចុះបញ្ជីប្រាក់ចំណូលមួយពាន់លានអឺរ៉ូ ក្នុងមួយរដូវកាល ក្នុងឆ្នាំ ២០២៣-២៤ ដោយក្លិបអេស្ប៉ាញមួយនេះបានឈរនៅកំពូលតារាង ស្ថាប័ន Deloitte Football Money League ជាក្លិបដែលរកចំណូលបានច្រើនជាងគេលើពិភពលោកម្តងទៀត។ Real Madrid បានវ៉ាដាច់ Man City ដើម្បីត្រលប់មកកំពូលតារាងវិញ បន្ទាប់ពីក្លិបមេឃខៀវរកបានប្រាក់ចំណូលសរុប ៨៣១ លានអឺរ៉ូ កាលពីរដូវកាល ២០២២-២៣ ។
10 months ago
ក្លឹប Aston Villa ទិញបានកីឡាករទី២ ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ
ក្លិប Aston Villa បានបញ្ចប់ដោយជោគជ័យនូវការចុះហត្ថលេខា នាំយកខ្សែការពារ Andres Garcia ពីក្លិបអេស្ប៉ាញ Levante ។ នេះបើតាមការប្រកាសរបស់ក្លិបនៅក្របខណ្ឌ Premier League។ កីឡាករវ័យ២១ឆ្នាំ បានចូលរួមជាមួយ Levante តាំងពីជាកីឡាករយុវជន និង បានដំឡើងមកកាន់ក្រុមឈុតធំនៅឆ្នាំ២០២២ ដោយបានបង្ហាញខ្លួន៥០ ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ ដោយក្នុងនោះមាន៣គ្រាប់បានស៊ុតបញ្ចូលទីក្នុងការប្រកួតរដូវកាល ២០២៤-២៥ នេះ ដែលធ្វើអោយរូបគេក្លាយជាកីឡាករស្ថិតក្នុងជម្រើសដំបូងបានទៀងទាត់។
10 months ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport